Monday, September 8, 2014




ឱកាសសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យមក្នុងការរីកលូតលាស់ និងគោរពបានតាមច្បាប់ពន្ធដារ និងច្បាប់គណនេយ្យ គឺត្រូវបានគេតម្រូវឱ្យប្រើស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា(CIFRS)
ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (CIFRS) សម្រាប់សហគ្រាសធនតូច និងមធ្យម (SMEs) ត្រូវបានដាក់ឲ្យអនុវត្តចាប់តាំង ខែមករាឬបន្ទាប់ពីឆ្នាំ ២០១០។ - ដោយផ្អែកលើសេចក្តីជូនដំណឹងលេខ 097/09 សហវ ក.ជ.គ
Cambodia International Financial Reporting Standards for Small and Medium Entities (SMEs) to be applied for a period beginning on or after 1 Jan 2010. - Based on Notification No. 097/09 MF-NAC


 ដោយ​មាន​​ការចង្អុល​​បង្ហាញ​​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម គាត ឈន់ ឧបនាយ​ក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រ​សួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ឯកឧត្តម ងី តាយីបាន​ដឹក​នាំ​កិច្ច​ប្រជុំ​ដើម្បី​ពិភាក្សា​លើ​ប្រធាន​បទដូច​ខាងក្រោម៖
  1. ស្វែងរកយន្តការជំរុញ​ការអនុវត្ត​ច្បាប់ស្តីពី​គណនេយ្យ​សហគ្រាស សវនកម្មគណ​នេយ្យ​សហគ្រាស និងវិជ្ជាជីវៈ​គណនេយ្យ
  2. ស្វែង​រកវិធីសាស្រ្តសម្រាប់​ជំរុញ​ឲ្យសហគ្រាសកាន់​បញ្ជីការ​គណនេយ្យ ​ដើម្បី​ធានា​​កំណើន​​​ចំណូល​សារ​ពើពន្ធសម្រាប់​​ហិរញ្ញប្បទាន​ដល់គោល​នយោ​ បាយ​តម្លើង​ប្រាក់​បៀវត្តសម្រាប់​រ្តីរាជការ និងគោលនយោបាយផ្សេងទៀត។
  បន្ទាប់ពីបានជជែកពិភាក្សាមក អង្គប្រជុំបានសម្រេចនូវវិធានការធំៗមួយចំនួនដូចខាងក្រោម៖
  • ដាក់ចេញផែនការសកម្មភាព និងយុទ្ធសាស្រ្តរយៈ ពេលខ្លី មធ្យម និងវែង
  • សម្រាប់ដំណាក់កាលបន្ទាន់ បង្កើតគណៈ​កម្មការចម្រុះ​រវាងក្រុមប្រឹក្សាជាតិ​គណនេយ្យ និង  អគ្គនាយកដ្ឋានពន្ធដារ ដើម្បីរៀបចំបញ្ជី​សហគ្រាស និងវាយតម្លៃលើការ​កាន់​បញ្ជី​គណនេយ្យ ព្រមទាំងសិក្សា និងចុះត្រួតពិនិត្យ​ដល់ទីកន្លែងលើបញ្ជី​គណនេយ្យ​របស់សហគ្រាស។ យុទ្ធសាស្រ្តដែលត្រូវធ្វើ គឺយើង​នឹង​ចុះពិនិត្យ​ដល់​ទីស្នាក់​ការក្រុមហ៊ុន និងលើ​បញ្ជីគណនេយ្យ​របស់សហ​គ្រាស ដោយកំណត់សហគ្រាស​តាម​វិស័យនីមួយៗ​ជាគោល ចាប់ផ្តើមពីឧស្សាហកម្មមុនគេ។
  • បង្កើតលិខិតបទដ្ឋាន ដើម្បីគាំទ្រដល់ការ​អនុវត្តផែនការ​សកម្មភាព និងយុទ្ធសាស្រ្ត
  • រៀបចំសកម្មភាព​ផ្សព្វផ្សាយ និងបណ្តុះ​បណ្តាលអំពីច្បាប់ និងស្តង់ដារគណនេយ្យ​​ជូនមន្រ្តីពាក់ព័ន្ធនិងសហគ្រាស។

(Reference: http://naccambodia.gov.kh/?page=detail&ctype=article&id=462&lg=kh)




No comments:

Post a Comment